Author: oun leak

នៅចាំមុខតួឯកប្រុសក្នុងរឿងអ្នកប្រដាល់មិនដែលឈ្នះរូបនេះទេ? ពេលនេះសម្រេចចិត្តដើរផ្លូវព្រះពុទ្ធសាសនាបួសជាព្រះសង្ឃ!!

នៅចាំបានអត់? បើកបង្ហាញមុខមាត់នាពេលបច្ចុប្បន្ននេះរបស់តារាសម្ដែងប្រុសរូបសង្ហារដែលអ្នកទស្សនាភាគច្រើនធ្លាប់បានស្គាល់រូបលោកតាមរយៈការសម្ដែងនៅក្នុងរឿងអ្នកប្រដាល់មិនដែលឈ្នះកាលពីច្រើនឆ្នាំកន្លងមកហើយ។ ថែមថ្មីៗនេះតារាប្រុសវ័យ៣៣ឆ្នាំលោក Dan Worrawech  ពេលនេះក៏បានសម្រេចចិត្តដើរក្នុងផ្លូវព្រះពុទ្ធសាសនាធ្វើការបួសជាព្រះសង្ឃមួយរយៈដើម្បីសងគុណដល់ឪពុកម្ដាយនិងបុព្វការីជនតាមប្រពៃណីក្នុងនាមជាកូនប្រុសមួយរូប។ ហើយពិធីបំបួសរបស់តារាប្រុសរូបនេះបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូរកន្លងទៅនេះ ជាកម្មវិធីលក្ខណៈគ្រួសារមានការចូលរួមសម្រាប់តែមិត្តជិតស្និទ្ធនិងសមាជិកគ្រួសារតែប៉ុណ្ណោះ ព្រោះរូបលោកក៏មិនបានឲដំណឹងដល់អ្នកគាំទ្រដឹងជាមុនអីនោះឡើយ។ ចង់ដឹងថាថ្ងៃបំបួសរបស់លោកយ៉ាងណាខ្លះនោះ តោះទៅមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖ ចុចអាន៖ សន្ធឹកសន្ធាប់អីយ៉ាងនេះ!! តោះទៅមើលបន្ទប់ដាក់នាឡិការបស់ស្វាមីនាង Nune សុទ្ធតែម៉ាកនាឡិកាល្បីៗ ច្រើនជាងលក់ក្នុងហាងទៀត!! ចុចអាន៖ មានទៅធម្មតាអី!! បើកបង្ហាញឡានទំនើបៗយ៉ាងទាន់សម័យរបស់តួឯកប្រុសលោក Mark Prin មិនមែនមួយគ្រឿងអីនោះឡើយ!! ប្រភព៖ Kapook
Read More

សន្ធឹកសន្ធាប់អីយ៉ាងនេះ!! តោះទៅមើលបន្ទប់ដាក់នាឡិការបស់ស្វាមីនាង Nune សុទ្ធតែម៉ាកនាឡិកាល្បីៗ ច្រើនជាងលក់ក្នុងហាងទៀត!!

ច្រើនសន្ធឹកសន្ធាប់អីយ៉ាងនេះ!!​ បើកបង្ហាញពីភាពប្រណិតស៊ីវិល័យក្នុងជីវិតរបស់នៅរបស់តារាសម្ដែងស្រីជើងចាស់សម្រស់នៅតែចាំស្អាតនាង Nune Woranuch គ្រាន់តែនាឡិកាសម្រាប់ស្វាមីរបស់នាងពាក់ផ្លាស់ប្ដូរគ្នាប្រចាំថ្ងៃគឺមានច្រើនជាងការដាក់តាំងលក់នៅក្នុងហាងទៅទៀត​ ពិតជាតារាស្រីដែលមានទាំងសម្រស់និងទ្រព្យសម្បត្តិស្ដុកស្ដម្ភពិតៗ។ គួរបញ្ជាក់ដែរថាតារាស្រីថៃនាង Nune Woranuch គឺជាអ្នកសម្ដែងស្រីថៃដែលបានគ្រងដំណែងជាតួឯកស្រីដ៏ស្រស់ស្អាតល្បីល្បាញមកជិត២០ឆ្នាំមកហើយ ថែមទាំងពីនេះតារាស្រីវ័យ៣៧ឆ្នាំរូបនេះនៅតែធ្វើជាតួឯកស្រីបានយ៉ាងសាកសមដដែល។ រូបនាងក៏ត្រូវបានមិត្តអ្នកគាំទ្រដឹងដែរថាបានរៀបការរួចហើយជាមួយនឹងបុរសអ្នកជំនួញប្រាក់លានម្នាក់កាលពីឆ្នាំ២០១០មកម្លេះ ថែមNune រូបនាងក៏បានបើកមុខជំនួញគ្រឿងសំអាងខ្លួនអាងបានយ៉ាងជោគជ័យផងដែរ គឺកាក់កបទាំងអាជីពសិល្បះនិងមុខជំនួញ។ ចង់ដឹងថាតារាស្រីដួងនេះមានភាពស្ដុកស្ដម្ភស៊ីវិល័យយ៉ាងណានោះ តោះទៅមើលបន្ទប់ដាក់នាឡិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់ស្វាមីនាងទាំងអស់គ្នា៖ -Nune និងស្វាមី -បន្ទប់ដាក់នាឡិកាស្វាមី Nune ចុចអាន៖ មានទៅធម្មតាអី!! បើកបង្ហាញឡានទំនើបៗយ៉ាងទាន់សម័យរបស់តួឯកប្រុសលោក Mark Prin មិនមែនមួយគ្រឿងអីនោះឡើយ!! ចុចអាន៖ បែកធ្លាយរូបថត Pre-Wedding
Read More

បែកធ្លាយរូបថត Pre-Wedding របស់តួឯកស្រីនាង Margie និងគូស្នេហ៍! ជារូតថតបែបសខ្មៅ​ តែស៊ិចស៊ីកៀកកើយយ៉ាងផ្អែមល្ហែម!!

ស្វីតមិនធម្មតានោះឡើើយ!! តួឯកស្រីរូបស្អាតសម្រស់កូនកាត់នាង Margie Rasri ពេលនេះបានបង្ហាញរូបភាព Pre-Wedding របស់រូបនាងជាមួយនឹងគូដណ្ដឹងឲអ្នកគាំទ្របានឃើញហើយ ខណៈដែលថ្ងៃមង្គលការរបស់រូបនាងនឹងប្រព្រឹត្ដិទៅនៅថ្ងៃស្អែកនេះឯង។ គួរបញ្ជាក់ផងដែរថាតារាសម្ដែងស្រីល្បីមានជើងស្អាតស្រឡូន តួឯកស្រីប្រចាំឲប៉ុស្ដិ៍ទូរទស្សន៍លេខ៣ថៃនាង Margie ព្រមជាមួយនឹងគូស្នេហ៍របស់នាងគឺលោក Pok Passakorn ដែលជាតារាប្រុសមួយដួងនិងជាទាយាទម្ចាស់ផ្សារទំនើបដ៏ធំក្នុងប្រទេសថៃគឺបានភ្ជាប់ពាក្យនឹងគ្នារួចជាស្រេចហើយកាលពីថ្ងៃទី៨ ខែធ្នូរកន្លងទៅនេះ។ ហើយថ្ងៃមង្គលការដែលជាថ្ងៃដ៏សំខាន់សម្រាប់អ្នកទាំងពីរក៏នៅមិនយូរនោះឡើយ គឺនឹងធ្វើឡើងក្នុងថ្ងៃទី២៤ ខែធ្នូរស្អែកនេះ។ ខណៈដែលថ្ងៃមង្គលការជិតឈានចូលមកដល់ គូស្នេហ៍តារាមួយគូនេះក៏បានបង្ហាញរូបភាព Pre-Wedding របស់ខ្លួនដែលជារូបថតសខ្មៅ ថតកៀកកើយនិងមានភាពស៊ិចស៊ីដែលរឹតបង្ហាញពីចំណងស្នេហាជ្រាលជ្រៅរបស់ពួកគេ។ -ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យ ចុចអាន៖ មានរឿងអ្វីទៅបានជាដល់ថ្នាក់នេះ? តួឯកប្រុសថៃល្បីនៅចិនលោក Mike
Read More

មានរឿងអ្វីទៅបានជាដល់ថ្នាក់នេះ? តួឯកប្រុសថៃល្បីនៅចិនលោក Mike អាការៈជំងឺចាស់បានរើឡើងរហូតត្រូវបំពាក់អុកស៊ីសែនដកដង្ហើមភ្លាមៗបន្ទាប់ពី……!!

មិនគួរសោះ!! តារាសម្ដែងប្រុសរូបសង្ហារតួឯកសប្រុសថៃដែលអ្នកទស្សនាតែងបានស្គាល់ស្នាដៃក្នុងការសម្ដែងនៅក្នុងរឿងផ្ទះស្នេហ៍ភាគថៃលោក Mike Pirat ពេលនេះរូបលោកអាការៈជំងឺចាស់បានរើឡើងធ្វើឲរូបលោកត្រូចគេងសម្រាកព្យាបាលនិងមានការបញ្ចូលខ្យល់អុកស៊ីសែនឲភ្លាមៗ បន្ទាប់ពីរូបលោកបានព្យាយាមរត់ក្នុងរយៈចំងាយឆ្ងាយដើម្បីកម្មវិធីសម្បុរសធម៌។ ដែលកម្មវិធីសម្បុរសធម៌រត់ដើម្បីប្រមូលយកថវិការសម្រាប់ជួយជនខ្វះខាតនិងសម្រាប់មន្ទីពេទ្យដែលត្រូវការសម្ភារៈប្រប្រាស់រួមទាំងថវិកានេះមានឈ្មោះថា คนละก้าว (ម្នាក់មួយជំហានៗ)ដែលគេបានធ្វើការរត់តាំងពីភាគខាងត្បូងនៃប្រទេសថៃរហូតដល់ភាគខាងជើងនៃប្រទេស តែក៏មានការមានការឈប់សម្រាកតាមចំណុចគោលដៅនិងមានអ្នកចូលរួមតាមចំណុចគោលដៅនីមួយៗ។ នៅក្នុងការរត់ដើម្បីរកថវិកានេះគេក៏ឃើញមានវត្តមានរបស់តារាប្រុសស្រីថៃល្បីៗជាច្រើនដួង ហើយកាលពីថ្ងៃទី២០ ខែធ្នូរលោក Mike Pirat ដែលជាតារាប្រុសល្បីល្បាញទាំងក្នុងប្រទេសថៃនិងប្រទេសចិននោះក៏បានធ្វើការស្មគ្រ័ចិត្តចូលរួមរត់ តែរត់បានមួយស្របក់ជំងឺចាស់គឺអាការៈថប់ផ្លូវដង្ហើមនិងមានការដង្ហក់របស់តារាប្រុសរូបនេះបានរើឡើង ធ្វើឲរូបលោកត្រូវផ្អាកការរត់ឲនិងបានបញ្ចូលខ្យល់អុកស៊ីសែនភ្លាមៗ។ បន្ទាប់ពីបានទទួលការសង្គ្រោះទាន់ពេលវេលានោះ ពេលនេះលោក Mike មិនមានបញ្ហាធ្ងន់ធ្ងរនោះឡើយ។ ចុចអាន៖ នៅសល់ដួងណាខ្លះទៅ? បើកបង្ហាញមុខតួឯកប្រុសថៃរូបសង្ហារៗទាំង១២ដួងដែលពេលនេះមិនទាន់មានគូស្នេហ៍នោះឡើយ!! ចុចអាន៖ ស៊ិចស៊ីមិនធម្មតានោះឡើយ!! តោះមកស្គាល់មុខប្អូនស្រីបង្កើតរបស់តួឯកប្រុសនៅក្នុងរឿងកាមទេពលាក់ល្បិចលោក Tono!! ប្រភព៖ Kapook
Read More

នៅសល់ដួងណាខ្លះទៅ? បើកបង្ហាញមុខតួឯកប្រុសថៃរូបសង្ហារៗទាំង១២ដួងដែលពេលនេះមិនទាន់មានគូស្នេហ៍នោះឡើយ!!

មានតារាដួងណាខ្លះទៅ? បន្ទាប់ពីមិត្តអ្នកគាំទ្រតែងតែបានដឹងពីមាត់មុខគូស្នេហ៍តារានិងដំណឹងរៀបការរបស់តារាប្រុសស្រីថៃជាច្រើនគូនោះ តោះមកស្គាល់មុខតារាសម្ដែងប្រុសថៃរូបស្អាតសង្ហារៗ ដែលពេលនេះពួកគេម្នាក់ៗសុទ្ធតែបានប្រាប់ថាមិនទាន់មានម្ចាស់បេះដូងនោះឡើយ។ ហើយតារាប្រុសខ្លះក៏ធ្លាប់មានគូតែក៏បែកបាក់គ្នា វិញឯខ្លះក៏មិនមានការបង្ហាញជាសាធារណៈឲអ្នកគាំទ្របានដឹងនោះឡើយ។ ចង់ដឹងថាតួ​ឯកប្រុសក្នុងដួងចិត្តរបស់អ្នករូបណាខ្លះដែលមិនទាន់មានគូនោះ តោះទៅមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖ -Boy Pakorn -Sunny Suwanmethanon -Ter Chantavit -Toey Pongsakorn -Alex Rendell -James Jirayu -Naphat Siangsomboon -Great Warintorn -Bie Sukrit -Kao Jirayu -Pae Arak -Son Yuke ចុចអាន៖ នៅចាំក្មេងតូចញញឹមស្រស់សម្ដែងក្នុងរឿងពរស្នេហ៍ព្រហ្មលិខិតជាមួយBella បានដែរអត់?
Read More

ស៊ិចស៊ីមិនធម្មតានោះឡើយ!! តោះមកស្គាល់មុខប្អូនស្រីបង្កើតរបស់តួឯកប្រុសនៅក្នុងរឿងកាមទេពលាក់ល្បិចលោក Tono!!

នេះឬប្អូនស្រីបង្កើតរបស់តារាសម្ដែងប្រុសរូបសង្ហាររាងខ្ពស់ស្រលះភ្នែកតូចៗញញឹមស្រស់តួឯកប្រុសនៅក្នុងរឿងកាមទេពលាក់ល្បិចលោក Tono Pakin? ពិតជាស្រស់ស្អាតសាច់សខ្ចី ថែមលេងខ្លួនយ៉ាងស៊ិចស៊ីស្អាតស៊ីវិល័យមិនចាញ់តារានោះឡើយ។ គួរបញ្ជាក់ដែរថាតារាសម្ដែងប្រុសថៃលោក Tono Pakin គឺជាតារាប្រុសដែលប្រឡូកចូលប្រឡូកក្នុងសិល្បះដំបូងៗពីការប្រឡងចម្រៀង The Star ក្នុងប្រទេសថៃ ថ្វីត្បិតតែរូបលោកមិនបានទទួលជ័យលាភីតែតារាប្រុសដួងនេះនៅតែបន្ដអាជីពជាអ្នកចម្រៀងយ៉ាងជោគជ័យក្នុងសិល្បះ ថែមទាំងបានក្លាយខ្លួនជាតួឯកប្រុសរូបសង្ហារដ៏ល្បីល្បាញម្នាក់ផងដែរ។ ហើយអ្វីតែកាន់តែធ្វើអ្នកគាំទ្ររបស់តារាប្រុសពោះម៉ាយវ័យក្មេងរូបនេះភ្ញាក់ផ្អើលទៀតនោះ គឺរូបលោកក៏មានប្អូនស្រីម្នាក់ដែលស្រស់ស្អាត និងលេងខ្លួនស៊ិចស៊ីមិនធម្មតានោះឡើយ។ តោះទៅមើលរូបខាងក្រោមនេះទាំងអស់គ្នា៖ -ប្អូនស្រីបង្កើតរបស់ Tono ចុចអាន៖ នៅចាំក្មេងតូចញញឹមស្រស់សម្ដែងក្នុងរឿងពរស្នេហ៍ព្រហ្មលិខិតជាមួយBella បានដែរអត់? ពេលនេះពេញរូបពេញរាងក្លាយជានារីដ៏ស្រស់ស្អាត មិនធម្មតានោះឡើយ!! ចុចអាន៖ ធ្លាប់ឃើញឬនៅ? បើកបង្ហាញមុខមាត់កូនប្រុសកូនស្រីរបស់ តួឯកប្រុសក្នុងរឿងនាងកែវណាម៉ារូបនេះ ស្អាតសង្ហារថែមមុខមាត់ស្រដៀងឪពុកខ្លាំងណាស់!!
Read More