មនុស្សម្នាក់ៗមានអត្ដចរិកនិងចំណង់ចំណូលចិត្តបែបផ្សេងៗពីគ្នានិងមានសមត្ថភាពខុសគ្នាៗផងដែរ។ ហើយក៏មានក្បួនជាច្រើនក្នុងការរាប់រាប់ពីចរិកលក្ខណៈរបស់មនុស្សម្នាក់ៗផងដែរ ការទស្សទាយតាមរយៈថ្ងៃទាំង៧ក្នុងមួយសប្ដាហ៍គឺជាក្បួនទាយដែលអាចដឹងពីនិស្ស័យចិត្ដគំនិតរបស់អ្នកដែលកើតក្នុងថ្ងៃនីមួយៗ។ -កើតថ្ងៃអាទិត្យ៖ ជាអ្នកដែលមានបុណ្យវាសល្អមានទ្រព្យយស ជាអ្នកដែលធ្វើគុណនឹងអ្នកដ៏ទៃមិនគិតពីសំណង។ ជាមនុស្សមានទឹកចិត្តទូលាយជាមួយក្រុមមិត្តភក្ដិ ហ៊ានស៊ីហ៊ានសង មានភាពជាអ្នកដឹកនាំក្នុងខ្លួនតែក៏ជាមនុស្សចិត្តក្ដៅនិងស្រលាញ់កេរ្ដិ៍ឈ្មោះ។ -កើតថ្ងៃចន្ទ័៖ បុគ្គលទាំងឡាយណាដែលកើតថ្ងៃចន្ទ័ភាគច្រើនជាមនុស្សមានមន្ដស្នេហ៍មានតែអ្នកស្រលាញ់ចូលចិត្ត និងចាំជួយយកអាសារ។ ជាមនុស្សដែលមានសំដីទន់ភ្លន់ ស្រលាញ់គ្រួសារនិងអ្នកនៅជុំវិញខ្លួន តែក៏ងាយប្រែប្រួលអារម្មណ៍ក្នុងការជ្រើសរើសអ្វីមួយ និងចូលចិត្តស្រមើស្រមៃច្រើនផងដែរ។ -កើតថ្ងៃអង្គារ៖​ ជាមនុស្សដែលមានចិត្តគំនិតរឹងមាំហានក្លា មិនខ្លាចក្នុងការតស៊ូឧបសគ្គ​មានចិត្តជាអ្នកស៊ូ។ ជាមនុស្សចិត្តក្ដៅមិនខ្លាចអ្នកណា ត្រង់ៗមិនមានល្បិចឧស្សាហ៍ព្យាយម យកការគិតខ្លួនជាធំ សម្រេចចិត្តលឿននិងមិនសូវស្ដាប់អ្នកណា។ -កើតថ្ងៃពុធ៖ ជាមនុស្សសំបូរសំដីមានគំនិតសិល្បះក្នុងខ្លួន និយាយស្ដីមានអ្នកស្ដាប់ សម្របខ្លួនតាមទីកន្លែងបានងាយ ចូលចិត្តរកចំណេះដឹងដាក់ខ្លួន