Category: តារាថៃ

ហួសចិត្ត! ពេលបានឃើញរូបតួឯកប្រុសព្រះអង្គបុិនថោងក្នុងរឿង នាងកែវណាម៉ា ពេលបច្ចុប្បន្ននេះ!!

ហួសចិត្ត! បើកបង្ហាញរូបនៅពេលបច្ចុប្បន្នរបស់តួឯកប្រុសរូបសង្ហារព្រះអង្គបុិនថោងនៅក្នុងរឿងភាគបុរាណ នាងកែវណាម៉ាធីតាមុខសេះ តើពេលនេះតារាប្រុសរូបនេះប្រែប្រួលណាទៅហើយ? រឿងភាគបែបបុរាណ នាងកែវណាម៉ាធីតាមុខសេះ គឺជារឿងភាគដ៏ល្បីល្បាញមួយដែលនិយាយពីនារីម្នាក់មានមុខមាត់អាក្រក់តែខិតខំតស៊ូសម្រាប់មនុស្សដែលនាងស្រលាញ់។ តួអង្គព្រះអង្គបិុនថោងបែបថៃ គឺជាតួឯកប្រុសដែលមានរូបរាងសង្ហារសមជាព្រះរាជបុត្រដែលសម្ដែងដោយលោក Chaiya Mitchai។ អស់ពេលជាច្រើនឆ្នាំមកហើយដែលរឿងនេះបានចាក់ផ្សាយឲអ្នកគាំទ្របានទស្សនា តែអ្វីដែលធ្វើឲគេមិនសសើរមិនបាននោះគឺតួឯកប្រុសលោក Chaiya នៅតែរក្សាបានរូបរាងនិងមុខមាត់សង្ហារឥតប្រែប្រួលបានដដែល។ -រូបបច្ចុប្បន្នរបស់ព្រះអង្គបុិនថោង អត្ថបទទាក់ទង៖ ចុចអាន៖ ទាយខុសស្រលះ!! តោះមកដឹងពីអាយុរពិតរបស់តួឯកប្រុសថៃរូបសង្ហារៗទាំង១២ដួងនេះ ដួងណាអាយុរច្រើនជាងដួងណា ដូចដែលអ្នកគិតទេ? ចុចអាន៖ ច្រើនណាស់រាប់មិនអស់ទេ!! បើកបង្ហាញបន្ទប់ដាក់ស្បែកជើងរបស់តួឯកស្រីថៃល្បីកំពូលលេងម៉ូតនាង Aum Patcharapa សុទ្ធតែស្អាតៗគ្រប់ម៉ូតគ្រប់ម៉ាក!! ប្រភព៖ Sanook
Read More

ស្រលាញ់ស្បែកជើងប៉ាតា? សាកល្បងជាមួយម៉ូតស្បែកជើងដ៏ស្អាតៗទាំងនេះស្ទាយតួឯកស្រីថៃល្បីៗ១៥ដួង!!

ចង់ខ្ជូតស្រស់ស្អាតទាន់សម័យ? អាចសាកល្បងបានជាមួយម៉ូតស្បែកជើងប៉ាតាស្អាតដែលតួឯកស្រីថៃកំពុងមានប្រជាប្រិយភាពនាំគ្នានិយមប្រើប្រាស់ ងាយស្រួលពាក់ហើយគួរឲស្រលាញ់បានទៀតផង។ សព្វថ្ងៃនេះការជ្រើសរើសស្បែកជើងប៉ាតាយកមកពាក់កំពុងមានការនិយមគ្រប់កាលៈទេសៈ គេមិនត្រឹមតែប្រើប្រាស់ម៉ូតស្បែកជើងនេះសម្រាប់ដំណើរកំសាន្ដនោះទេថែមទាំងពាក់ក្នុងកម្មវិធីផ្សេងៗបានផងដែរ។ ពេលនេះស្បែកជើងប៉ាតាអាចពាក់បានជាមួយទាំងសំពត់ រ៉ូប ខោវែងខោខ្លីបានយ៉ាងស្រស់ស្អាតសាកសម។ ខាងក្រោមនេះជាម៉ូតស្បែកជើងប៉ាតាស្អាតខ្ជូតៗទាំង១៥បែបរបស់តារាស្រីថៃល្បីៗទាំង១៥ដួងកំពុងនាំគ្នាប្រើប្រាស់៖ -Chompoo -Margie -Kimberly -Ploy -Jui -Mint -Baifern -Esther -Chippy -Baitoey -Mild -Gubgib & Bie -Gybzy -Toey -Taew -Bella អត្ថបទទាក់ទង៖
Read More

ធ្លាប់ឃើញឬនៅ? រូបកាលពីតូចទើប១ខួបរបស់តួឯកប្រុសរឿង វិមានមេខលា​ មុខវិញឡើង…

ធ្លាប់ឃើញឬនៅ? បើកបង្ហាញរូបភាពពិអតីតកាល កាលពីនៅកុមារភាពរបស់តួឯកប្រុសដ៏មានប្រជាប្រិយភាពល្បីឈ្មោះលោក Andrew Gregson តើខ្ជូតសង្ហារដូចពេលឥឡូវនេះដែរឬយ៉ាងណា? តារាប្រុសថៃលោក Andrew គឺជាតួឯកប្រុសជើងចាស់ដ៏ល្បីឈ្មោះមួយរូបក្នុងប្រទេសថៃ។ លោកបានប្រឡូកចូលក្នុងវិស័យសម្ដែងនេះតាំងពីវ័យក្មេងនិងធ្លាប់បានសម្ដែងក្នុងរឿងជាច្រើនដូចជារឿង វិមានមេខលា ដែលមាននាង Bella Ranee ជាតួឯកស្រី។​ សន្ទុះនៃប្រជាប្រិយភាពដែលលោករក្សាបានអស់ពេលជាច្រើនឆ្នាំនេះគឺមកពីសមត្ថភាពនៃការសម្ដែងនិងរូបរាងដ៏ស្រស់សង្ហាររបស់លោកនេះឯង។ ចុះកាលពីនៅតូចៗនោះតើតារាប្រុសរូបនេះមានរូបសង្ហារបែបនេះឬអត់? តោះទៅមើលរូបពីកុមារភាពរបស់លោកទាំងអស់គ្នា៖ -រូបកាលពីកុមារភាព -រូបច្ចុប្បន្ន អត្ថបទទាក់ទង៖ ចុចអាន៖ ច្រើនណាស់រាប់មិនអស់ទេ!! បើកបង្ហាញបន្ទប់ដាក់ស្បែកជើងរបស់តួឯកស្រីថៃល្បីកំពូលលេងម៉ូតនាង Aum Patcharapa សុទ្ធតែស្អាតៗគ្រប់ម៉ូតគ្រប់ម៉ាក!! ចុចអាន៖ អ្នកណាដែលស្អាតសមបំផុត?ពេលដែលតារាស្រីថៃល្បីទាំង១៦ដួងក្នុងម៉ូតសក់ស្ទាយតែមួយបែបនេះ!! ប្រភព៖
Read More