Category: សម្រស់ និងសុខភាព

ទម្រងមុខទ្រវែង មុខមូល មុខជ្រុង តើគួរគូសនិងកោររាងចិញ្ចើមបែបណាឲឃើញស្រស់ស្អាតសាកសម?

គន្លឹះខ្លះៗសម្រាប់មិត្តនារី បង្ហាញពីវិធីសាស្រ្ដក្នុងការជ្រើសរើសទម្រង់ចិញ្ចើម ទាំងតាមរយៈការគូស​ ការកោរឲឃើញស្រស់ស្អាតសាកសមទៅតាមប្រភេទៃម្រង់មុខរបស់មនុស្សម្នាក់់ៗ។ នេះក៏ព្រោះថាមនុស្សម្នាក់កើតមកមិនមានមុខដូចគ្នា ឬមានទម្រង់មុខដូចគ្នាទាំងអស់នោះឡើយ មានអ្នកខ្លះមុខមូល អ្នកខ្លះមុខវែង ខ្លះមុខជ្រុង ខ្លះមុខពងក្រពើរ តើដើម្បីបន្ថែមភាពស្រស់ស្អាតសាកសមនឹងផ្ទៃមុខគួរជ្រើសរើសទម្រង់ចិញ្ចើមបែបណា តោះមកមើលរូបខាងក្រោមនេះ៖ សម្រាប់អ្នកដែលមានទម្រង់មុខ Oval (មុខពងក្រពើរ) ទម្រង់ចិញ្ចើមគួរធ្វើនិងមិនគួរធ្វើ សម្រាប់អ្នកដែលមានទម្រង់មុខ Round (មុខមូល) ទម្រង់ចិញ្ចើមគួរធ្វើនិងមិនគួរធ្វើ សម្រាប់អ្នកមានទម្រង់មុខ Long (មុខវែង) ទម្រង់ចិញ្ចើមគួរធ្វើនិងមិនគួរធ្វើ សម្រាប់អ្នកដែលមានទម្រង់មុខ Square ទម្រង់ចិញ្ចើមគួរធ្វើនិងមិនគួរធ្វើ -សម្រាប់អ្នកដែលមានទម្រង់
Read More

មិត្តនារីទាំងឡាយ រូបមន្ដមិនលាក់ទាំង៥ជំហ៊ានពីតួឯកស្រីក្នុងរឿងម្ចាស់គ្រងព្រះអាទិត្យ ធ្វើឲស្បែកមុខស្អាតក្មេងជាងវ័យសឹងទាយអាយុរមិនដឹង!!

តារាសម្ដែងស្រីកូរ៉េនាង Song Hye-kyo គឺជាតួឯកស្រីលំដាប់ជួរមុខមួយរូបក្នុងប្រទេសកូរ៉េមានភាពល្បីល្បាញក្នុងវិស័យការសម្ដែងនេះជាច្រើនឆ្នាំមកហើយ។ តារាស្រីវ័យ៣៦ឆ្នាំនៅតែក្មេងខ្ចីរូបនេះ ក៏ត្រូវបានអ្នកទស្សនានៅកម្ពុជាស្គាល់តាមរយៈការសម្ដែងរឿងផ្ទះស្នេហ៍នៅឆ្នាំ២០០៤ និងរឿងម្ចាស់គ្រងព្រះអាទិត្យកាលពីប៉ុុន្មានឆ្នាំកន្លងទៅនេះ ប្រៀបធៀបសម្រស់នៅក្នុងរឿងទាំងពីរនេះរបស់នាងពិតជាធ្វើឲអ្នកគាំទ្រមានការភ្ញាក់ផ្អើលព្រះសឹងមិនមានភាពខុសប្លែក ទាំងដែលរយៈពេលរំលងមកដប់ឆ្នាំជាងមកហើយ។ ចង់ដឹងថានាងមានវិធីសាស្រ្ដថែទាំសម្រស់យ៉ាងណានោះ​ តោះមកមើលការរៀបរាប់ខាងក្រោមនេះ៖ -តារាស្រីសម្រាប់នៅតែចាំស្អាតដួងនេះបានបង្ហើបឲដឹងដែរថារូបនាងតែងតែថែស្អាតមុខឲនៅក្មេងនិងទន់ល្មើយជាមួយការលាងមុខនឹងទឹកដោះគោស្រស់ -រូបនាងក៏ថែទាំងមុខតាមរយៈការធ្វើម៉ាសបិទមុខដោយខ្លួនឯងជាប្រចាំផងដែរ៖ រូបមន្ដទី១ នោះគឺជាម៉ាសពងមាន់ទឹកឃ្មុំ ដោយយកតែផ្នែកពណ៌សនៃស៊ុតមកកូរលាយច្របល់គ្នាឲសព្វសាច់នឹងទឹកឃ្មុំ រួចសឹមយកមកលាបជុំវិញផ្ទៃមុខទឹកចូលរហូតដល់មានអារម្មណ៍ថាតឺងមុខសឹមលាងចេញនឹងទឺកស្អាតធម្មតាវិញ រូបមន្ដទី២ ទឹកឃ្មុំទឹកដោះគោស្រស់ ជួយឲផ្ទៃមុខទន់មានសំណើមបំបាត់ភាពជ្រីវជ្រួញ​ ដោយគ្រាន់តែយកទឹកឃ្មុំលាយជាមួយទឹកដោះគោស្រស់បន្ដិចមកលាបឲសព្វផ្ទៃមុខទុកចោលប្រមាណ១៥នាទីសឹមលាងនឹងទឹកស្អាតចេញវិញ -រូបនាងក៏បានឲដឹងទៀតដែរថា បានប្រើប្រាស់ដុំទឹកកកអនាម័យយកមកម៉ាស្សាមុខ ដើម្បីឲទម្រង់មុខរាវតូចនិងបង្រួមរន្ធរួម -មួយទៀតនោះគឺការអនុវត្តន៍ធម្មតាតែមានប្រសិទ្ធភាពខ្ពស់គឺការហាត់ប្រាណនិងគ្រប់គ្រងទម្ងន់ ធ្វើឲស្បែករបស់យើងនឹងរក្សាបាននូវតុល្យភាពនិងមានភាពហាប់ណែន -ញុាំបន្លែផ្លែឈើរនិងទទួលទានទឹកឲបានច្រើន ជាការជំនួយសុខភាពស្អាតសឹមៗស្អាតពីខាងក្នុង
Read More

កំពុងតែជួបបញ្ហាបែកប្រះសង្វារតាមផ្នែកផ្សេងៗនៃរាងកាយមែនទេ? តោះមកសាកល្បង៣វិធីធម្មជាតិទាំងនេះត្រលប់យកស្បែកស្រស់ស្អាតអ្នកមកវិញ!!

ការបែកប្រះសង្វារតាមផ្នែកផ្សេងៗនៃរាងកាយដូចជា ភ្លៅ កំភួនដៃ​ កំភួនជើង​ ក្បាលពោះ គឺជាបញ្ហាសម្រស់មួយដែលមិត្តនារីជាច្រើនបានកំពុងតែជួបប្រទះនិងមានការស្មុគស្មាញក្នុងការកំចាត់បញ្ហានេះ។ ហើយការកើតឡើងនៃការប្រះបែកសង្វារតាមកន្លែងផ្សេងៗនេះរាងកាយនេះមិនមែនតែសម្រាប់ស្ដ្រីដែលសម្រាលកូនរួចនោះទេ ការឡើងទម្ងន់ឬស្រកទម្ងន់យ៉ាងឆាប់រហ័ស ជាមួយនឹងការមិនបានថែបំប៉នស្បែកឲមានសំណើមគ្រប់គ្រាន់ ក៏ជាមូលហេតុធ្វើឲស្បែកអ្នកកើតមានសង្វារនោះដែរ។ ខាងក្រោមនេះជាវិធីធម្មជាតិងាយៗមួយចំនួន ដែលចំណាយអស់ថវិការតិច តែពិតជាអាចជួយអ្នកបំបាត់ទុក្ខកង្វល់ត្រលប់យកស្បែកតឹងណែងមកវិញយ៉ាងមានប្រសិទ្ធភាព៖ -រូបមន្ដប្រទាលកន្ទុយក្រពើរ៖ ដោយគ្រាន់តែយកសាច់ថ្លាៗដ៏ត្រជាក់ទន់ល្មើយ របស់រុក្ខជាតិប្រទាលមកលាបត្រង់កន្លែងមានសង្វារប្រះបែកនៃរាងកាយ ម៉ាស្សាថ្នម ទុកឲវាតឹងណែនរយៈពេល២០នាទី សឹមលាងចេញ។ អ្នកនឹងឃើញសភាពស្បែកមានការប្រែប្រួលស្រស់ស្អាតបន្ដិចម្ដងៗ ដោយលាបជាប្រចាំ១ថ្ងៃ២ដង ព្រឹកនិងល្ងាច។ -រូបមន្ដក្រូចឆ្មា៖ ដោយនៅក្នុងក្រូចឆ្មាមានវីតាមីនc ដែលល្អដល់សភាពស្បែកឲស្រស់ស្អាតនិងអាចជួយជម្រុះកោសិកាចាស់ៗនៃស្បែកដែលងាប់ឲចេញពីរាងកាយ។ ដូចនេះយើងអាចប្រើប្រាស់ទឹកក្រូចឆ្មាមកលាបត្រង់កន្លែងបែកប្រះសង្វារជាប្រចាំ នោះអ្នកនឹងឃើញសភាពស្បែកចាប់ផ្ដើមមានភាពទន់ស្រស់ថ្លា និងរលុបបាត់ស្នាមសង្វារបន្ដិចម្ដងៗ។
Read More

តោះមកដឹងពីវិធីបណ្ដុះរោមភ្នែកឲវែងក្រាស់ងតាមបែបធម្មជាតិ ងាយៗ ចំណាយតិច អស់បារម្មណ៍សម្រស់នៅតែស្អាតទោះមិនតែងមុខលាបម៉ាស្ការ៉ា!!

មិត្តនារីទាំងឡាយកុំភ្លេចសាកល្បងវិធីសាស្រ្ដងាយៗទាំងនេះ ដើម្បីទទួលបាននូវទម្រង់ភ្នែកមួយគូប្រកបដោយភាពទាក់ទាញអមជាមួយនឹងរោមភ្នែកដ៏វែងក្រាស់ងខ្មៅរលើបរលោងមានសុខភាពល្អកាន់តែលើកសម្រស់ផ្ទៃមុខរបស់អ្នកសម្រស់ស្អាតមួយកំរិតទៀត។ ចង់ដឹងថាធ្វើដូចម្ដេចដើម្បីទទួលបានរោមភ្នែកស្អាតវែងនោះ តោះទៅមើលវិធីបណ្ដុះរោមភ្នែកតាមបែបធម្មជាតិខាងក្រោមនេះទាំងអស់គ្នា៖ -វិធីសាស្ដ្រទី១បណ្ដុះរោមភ្នែករបស់អ្នកជាមួយនឹងប្រេងដូង ដោយយកប្រេងដូងមកលាបថើៗតិចៗទាំងរោមភ្នែកខាងលើនិងខាងក្រោមរបស់អ្នក។ -វិធីសាស្រ្ដទី២បណ្ដុះរោមភ្នែកដោយទឹកដោះគោឆៅឬទឹកដោះគោស្រស់ នឹងជួយឲរោមភ្នែករបស់អ្នកមានសុខភាពល្អពីខាងក្នុងរឹងមាំវែងក្រាស់ង -វិធីសាស្រ្ដទី៣បណ្ដុះរោមភ្នែករបស់អ្នកជាមួយនឹងប្រេងអូលីវ ជាវិធីសាស្ដ្រមួយដែលមានប្រសិទ្ធភាពខ្ពស់យ៉ាងឆាប់រហ័សដោយអ្នកគ្រាន់អនុវត្តន៍ជារៀងរាល់ថ្ងៃមួយទៅពីរដងមុនពេលចូលគេងហើយលាងសំអាតវិញនៅពេលព្រឹកនោះអ្នកនឹងទទួលបានរោមភ្នែកខ្មៅរលើបរលោងវែងក្រាស់ងដូចចិត្តប្រាថ្នាជាក់ជាមិនខាននោះឡើយ។ ចុចអាន៖ កំពុងរកស្ទាយតែងខ្លួនបែបថ្មីពេលដើរកំសាន្ដសមុទ្រមែនទេ? តោះមើលម៉ូតសម្លៀកបំពាក់ នាមាត់ទឹកល្វឹងល្វើយរបស់តារាស្រីថៃល្បីៗទាំង២៥សន្លឹក ស៊ិចស៊ីក៏មាន ខ្ជូតៗក៏ស្អាត!! ចុចអាន៖ នេះឬអ្នកម្ដាយបង្កើតរបស់តួឯកស្រីក្នុងរឿងគុំនំចាញ់ស្នេហ៍នាង Mai Davika? កូនស្រស់ស្អាតនិងល្បីយ៉ាងនេះ តើអ្នកម្ដាយសម្រស់យ៉ាងណាដែរ? ប្រភព៖ Thegivingtown 
Read More

មិនត្រូវបណ្ដោយខ្លួននោះឡើយ ស្រីៗយើងត្រូវតែចំណាយពេលខ្លះថែទាំស្បែកមុខឲសរលោងស្អាតទាំងអស់គ្នា!!

មិត្តនារីយើងទោះបីជារវល់នឹងកាងារយ៉ាងណាក៏មិនត្រូវភ្លេចក្នុងការថែទាំសម្រស់របស់ខ្លួនឲនៅតែស្រស់ស្អាតមានយូរអង្វែងនោះឡើយ។ ស្បែកមុខមានសំណើមសស្រស់ថ្លាពីខាងក្នុងជាទីប្រាថ្នារបស់នារីៗគ្រប់រូប ជាពិសេសនោះគឺសម្រាប់មិត្តយុវនារីដែលជាវ័យពេញត្រូវការភាពស្រស់ស្អាត។ លោកអ្នកក៏ត្រូវរកពេលក្នុងការថែបំប៉នជាមួយរូបមន្ដងាយៗធ្វើខ្លួនឯងបាននិងមានពេលសំរាកសុខភាពស្បែក ជាមួយនឹងវិធីសាស្រ្ដខាងក្រោមនេះមិនបាច់ចំណាយច្រើនតែទទួលបានប្រសិទ្ធភាពគួរជាទីពេញចិត្ត។ តោះមើលវិធីអនុវត្តន៍ទាំងអស់គ្នា៖ -រូបមន្ដទឺកឃ្មុំនិងយ៉ូហ្គឺត៖ ដោយត្រូវការយ៉ូហ្គឺតខាប់ៗមួយស្លាបព្រាបាយផ្សំជាមួយទឹកឃ្មុំកន្លះស្លាបព្រាបាយរួចកូរចូលគ្នាឲសព្វល្អ បន្ទាប់មកអាចយកវាមកថែបំប៉នស្បែកមុខរបស់អ្នកបានដោយលាបលើផ្ទៃមុខដែលលាងសំអាតរួចទុកចោលរយៈពេល៣០នាទីសឹមលាងចេញវិញ នោះអ្នកនឹងទទួលបាស្បែកមុខទន់រលោងគួរឲស្ទាបអង្អែល។ -រូបមន្ដល្ហុងទុំទឹកដោះគោស្រស់៖ រូបមន្ដងាយៗធ្វើខ្លួនឯងបានពេលនេះផ្ទះដោយគ្រាន់តែយកសាច់ល្ហុងទុំប្រមាណជា២ស្លាបព្រាបាយមកផ្សំចូលគ្នានឹងទឹកដោះគោស្រស់ឬទឹកដោះគោឆៅ១ស្លាបព្រាកូរឲសព្វ អាចយកវាមកប្រើការបានហើយគឺយកមកលាបឲពេញផ្ទៃមុខរបស់អ្នកទុកចោលរយៈពេល២០លាងសំអាតនឹងទឹកស្អាតចេញបាន។ -រូបមន្ដចេកទុំទឹកដោះគោស្រស់៖ អាចជារូបមន្ដងាយៗដែលមិត្តនារីជាច្រើនបានដឹងតែវាពិតជារូបមន្ដដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយថែបំប៉នស្បែកមុខអ្នកឲសភ្លឺថ្លាពីខាងក្នុង។ ដោយត្រូវការចេកទុំ១ផ្លែកិនវាឲម៉ត់លាយនឹងទឹកដោះគោស្រស់មួយស្លាបព្រាកូរឲសព្វល្អសឹមវាល្បាយនេះមកលាបឲពាសពេញផ្ទៃមុខទុកចោលរយៈពេល៣០នាទីអាចលាងសំអាតចេញបានជាការស្រេច។ -បន្ទាប់ពីអ្នកអនុវត្តន៍រូបមន្ដណាមួយក្នុងចំណោមរូបមន្ដខាងលើហើយ មិត្តនារីយើងឲបន្ថែមសំណើមផ្ទៃមុខឲភ្លឺរលោងថែមទៀតដោយគ្រាន់តែលាបមុខតិចៗជាមួយនឹងប្រេងដូងឬប្រេងអូលីវតែប៉ុណ្ណោះ។ អត្ថបទទាក់ទង៖ ចុចអាន៖ ចង់បានចង្កេះតូចរាងស្រឡូនថែមសុខភាពល្អនោះ មិត្តនារីទាំងឡាយកុំបណ្ដោយឲខ្លួនក្លាយជានារីធាត់តោះសាកល្បងក្បាច់ហាត់ប្រាណទាំងនេះ(មានវីឌីអូ) ចុចអាន៖ ស្រីៗយើងរូបមន្ដទាំងនេះត្រូវតែដឹង អាថ៌កំបាំងដើម្បីក្លៀកសម៉ត់រលោងបន្ថែមជំនឿចិត្តពាក់អាវវាលបានឡើងវិញ!! ប្រភព៖ Beautyosot
Read More

ចង់បានចង្កេះតូចរាងស្រឡូនថែមសុខភាពល្អនោះ មិត្តនារីទាំងឡាយកុំបណ្ដោយឲខ្លួនក្លាយជានារីធាត់តោះសាកល្បងក្បាច់ហាត់ប្រាណទាំងនេះ(មានវីឌីអូ)

នៅចាំអីទៀត! បើកបង្ហាញក្បាច់ហាត់ប្រាណងាយៗធ្វើខ្លួនឯងបានដោយមិនចាំបាច់ទៅក្លឹបហាត់ប្រាណ អនុវត្តន៍ជាប៉ុន្មាននាទីជារៀងរាល់ព្រឹកពិតជាជាជួយអ្នកពីការឡើងទម្ងន់ដែលមិនគួរជាទីពេញចិត្តនេះ។ ជាការពិតណាស់រាងស្រឡូនស្រស់ស្អាតតែងជាទីប្រាថ្នារបស់មិត្តនារីគ្រប់រូប តែមិនមែនស្រ្ដីទាំងអស់សុទ្ធតែសម្រេចដូចក្ដីប្រាថ្នានេះពីធម្មជាតិនោះឡើយ។ យើងក៏ត្រូវមានគន្លឺះនៃការថែទាំខ្លួនឯងដើម្បីទទួលបានរូបរាងតាមដែលខ្លួនពេញចិត្ត។ ហើយខាងក្រោមនេះជាវិធីហាត់ប្រាណងាយៗដែលអាចអនុវត្តជារៀងរាល់ថ្ងៃនៅពេញទំនេរដោយខ្លួនឯង អាចជួយឲស្រកទម្ងន់ជាពិសេសសម្រាប់អ្នកដែលចង់បាននូវចង្កេះតូចច្រលឹង។ តោះទៅមើលវិធីអនុវត្តខាងក្រោមទាំងអស់គ្នា៖ ចុចអាន៖ បើកបង្ហាញផ្ទះពិតៗរបស់តួឯកស្រីរូបស្អាតនៅក្នុងរឿងគូស្នេហ៍ម្ទេសហឹរនាង Min Pechaya! តើតារាស្រីដ៏ល្បីដួងនេះរៀបចំផ្ទះរស់នៅយ៉ាងណាដែរ? ចុចអាន៖ ៣៣សន្លឹកកម្រងរូបភាពផ្អែមល្ហែមរបស់តួឯកស្រីនាង Margie និងគូស្នេហ៍រូបពិត!! ជិតរៀបការនឹងគ្នានៅថ្ងៃខាងមុខឆាប់ៗនេះហើយ!! ប្រភព៖ Kapook
Read More

នៅចាំអីទៀត!! តារាសម្ដែងស្រីសម្បុរស្រអែមប្រែជាសខ្ចីតួឯកស្រីថៃជើងចាស់ដួងនេះ ប្រាប់ពីវិធីសាស្រ្ដធម្មជាតិជួយឲស្បែកស្អាតក្លាយជាសម៉ត់របស់នាងហើយ!!

នៅចាំអីទៀត!! ប្រសិនបើមិននារីចង់បានស្បែកសស្រស់ស្អាតសរលោងខ្ចីដូចតារាមានសុខភាពល្អពីខាងក្នុងនោះ ពេលនេះតារាសម្ដែងស្រីជើងចាស់ដែលមានដំណែងជាតួឯកស្រីនៅក្នុងពិភពការសម្ដែងថៃរយៈពេលជាច្រើនឆ្នាំនាង Namfon Patcharin Judrabounpol បានប្រាប់ពីវិធីសាស្រ្ដធម្មជាតិមួយចំនួនដែលនាងធ្លាប់ប្រើហើយមានប្រសិទ្ធភាពអាថ៌កំបាំងប្ដូរពណ៌ស្បែកពីស្រអែមក្លាយជាសរលោងខ្ចីរបស់នាងហើយ។ ជាការពិតណាស់ស្បែកសស្រស់ថ្លាតែងជាទីប្រាថ្នាចង់បានរបស់នារីភាគច្រើនជាពិសេសសម្រាប់មិត្តនារីៗដែលកើតមកមានសម្បុរខ្មៅពីកំណើត ហើយវិធីសាស្រ្ដធ្វើឲស្បែកសក៏មានច្រើនបែបមានទាំងគីមីនិងបែបធម្មជាតិ។ ហើយខាងក្រោមនេះជាវិធីសាស្រ្ដធម្មជាតិមួយចំនូនដែលតារាស្រីថៃដួងនេះបានយកមកចែករំលែកវិធីដែលនាងធ្លាប់បានអនុវត្តន៍នាពេលកន្លងមក៖ -រូបមន្ដទី១ធ្វើស្រាប់ខាត់ស្បែកដោយខ្លួនឯង៖ ជាការពិតណាស់ស្បែករបស់យើងអាចនឹងមានកោសិកាចាស់ៗដោយតោងជាប់ និងមានបាក់តេរីធ្វើឲស្បែកមានភាពរម៉ាស់មិនភ្លឺរលោងខ្មៅស្រអាប់បិតបាំងសម្រស់ស្បែកពិតរបស់អ្នក ដូចនេះអ្នកគួរតែធ្វើស្រ្កាប់ធម្មជាតិមួយដើម្បីជម្រុះកោសិកាស្បែកចាស់ៗទាំងនេះ។ ដោយគ្រាន់តែត្រូវការទឹកក្រូចឆ្មារមួយផ្លែលាយជាមួយស្ករស២ស្លាបព្រាបាយកូរជាគ្នាក្លាយជាល្បាយគ្រើមខាប់ហើយយកវាមកដុសខាត់ស្បែក២ទៅ៣នាទី ក្រោយពេលងូតទឹករួច បន្ទាប់មកសឹមសំអាតចេញជាមួយទឹកស្អាតធម្មតាចេញវិញ។ -រូបមន្ដទី២ខាត់ស្បែកឲសរលោងជាមួយទឹកឃ្មុំក្រូចឆ្មារ៖ ដោយយើងត្រូវការទឹកឃ្មុំបរិមាណប្រមាណជា១ស្លាបព្រាបបាយ​ ផ្សំជាមួយទឹកក្រូចឆ្មារ២ស្លាបព្រាបាយយកមកកូរចូលគ្នាឲសព្វល្អ។ បន្ទាប់មកអាចយកល្បាយដែលផ្សំនេះមកលាបដុសខាត់តិចៗនៅលើស្បែករបស់អ្នកទុកចោល១៥នាទីរួចលាងចេញ ពិតជាជួយធ្វើឲស្បែកដែលធ្លាប់តែគ្មានសំណើមរបស់អ្នកប្រែក្លាយជាទន់ល្មើយម៉ត់រលោងសពីខាងក្នុងមកពិតៗ។ -រូបមន្ដទី៣បំប៉នស្បែកជាមួយល្ហុងនិងទឹកដោះគោ៖ ដោយត្រូវការល្ហុងទុំដោយកោសយកតែសាច់សុទ្ធមកលាយជាមួយទឹកដោះគោស្រស់ឬទឹកដោះគោឆៅក្នុងបរិមាណក្លាយជាល្បាយចូលគ្នាស្មើរសាច់ ហើយយកមកលាបទុកចោលលើស្បែករបស់អ្នកប្រមាណជា២០នាទីសឹមលាងចេញវិញ នោះអ្នកនឹងទទួលបានអារម្មណ៍ត្រជាក់និងជួយសុខភាពស្បែកអ្នកឲមានសំណើមល្អឡើងវិញ។ -ជាចុងក្រោយអ្នកអាចលាបប្រេងអូលីវ ឬក៏ប្រេងដូងជាជំនួយដល់ស្បែកក្រោយពេលងូតទឹករួចក៏ជាវិធីជួយឲស្បែកស្រស់ស្អាតគួរឲគយគន់មួយផងដែរ។
Read More

ចង់បានរោមភ្នែកវែងក្រាស់ងប្រកបដោយភាពទាក់ទាញ អាចសាកល្បងបានជាមួយវិធីសាស្រ្ដធម្មជាតិទាំងនេះ!!

កែវភ្នែក ស្រស់ស្អាតទាក់ទាញរឹតធ្វើឲសម្រស់ផ្ទៃមុខរបស់នារីៗកាន់តែមានមន្ដស្នេហ៍គួរឲចង់សំលឹង ហើយរោមផ្នែកវែងស្រស់ស្អាតងក្រាស់ក៏រឹតធ្វើឲសម្រស់ភ្នែកកាន់តែស្រស់ស្អាតផងដែរ។ ពេលនេះមិត្តនារីយើងក៏មិនចាំបាច់ពិបាកពាក់រោមភ្នែកក្លែងក្លាយដើម្បីធ្វើឲទម្រង់ភ្នែកស្រស់ស្អាតទៀតនោះដែរ គឺអ្នកអាចមានភ្នែកមួយគូដ៏ស្រស់ស្អាតទាក់ទាញប្រកបដោយរោមភ្នែកវែងក្រាស់ងបែបធម្មជាតិដោយខ្លួនឯងបានដោយគ្រាន់តែអនុវត្តន៍វិធីសាស្រ្ដខាងក្រោមនេះណាមួយឲបានជាប់លាប់ជាប្រចាំនោះអ្នកនឹងទទួលបានផលជាទីពេញចិត្ត។ -វិធីសាស្ដ្រទី១បណ្ដុះរោមភ្នែករបស់អ្នកជាមួយនឹងប្រេងដូង ដោយយកប្រេងដូងមកលាបថើៗតិចៗទាំងរោមភ្នែកខាងលើនិងខាងក្រោមរបស់អ្នក។ -វិធីសាស្រ្ដទី២បណ្ដុះរោមភ្នែកដោយទឹកដោះគោឆៅឬទឹកដោះគោស្រស់ នឹងជួយឲរោមភ្នែករបស់អ្នកមានសុខភាពល្អពីខាងក្នុងរឹងមាំវែងក្រាស់ង -វិធីសាស្រ្ដទី៣បណ្ដុះរោមភ្នែករបស់អ្នកជាមួយនឹងប្រេងអូលីវ ជាវិធីសាស្ដ្រមួយដែលមានប្រសិទ្ធភាពខ្ពស់យ៉ាងឆាប់រហ័សដោយអ្នកគ្រាន់អនុវត្តន៍ជារៀងរាល់ថ្ងៃមួយទៅពីរដងមុនពេលចូលគេងហើយលាងសំអាតវិញនៅពេលព្រឹកនោះអ្នកនឹងទទួលបានរោមភ្នែកខ្មៅរលើបរលោងវែងក្រាស់ងដូចចិត្តប្រាថ្នាជាក់ជាមិនខាននោះឡើយ។ ចុចអាន៖ ធម្មជាតិលម្អស្រស់បំព្រង!! បើកបង្ហាញផ្ទះស្នាក់នៅពោរពេញដោយសោភ័ណភាពរបស់តារាស្រីស៊ិចស៊ីជើងចាស់រូបនេះ!! ចុចអាន៖ តោះមកដឹងពីអាយុរពិតរបស់តួឯកប្រុសសង្ហារៗក្នុងរឿងភាគទាំង១៧ដួងនេះ មើលទៅក្មេងៗមិនសមនឹងមានអាយុរច្រើនម្លឹងសោះ!! ប្រភព៖ Girlsallaround
Read More

មានបញ្ហាក្លិនក្លៀក និងក្លៀកខ្មៅលែងជាបញ្ហាសម្រាប់មិត្តនារីៗទៀតហើើយ ប្រញាប់ឡើងសាកល្បងជាមួយវិធីធម្មជាតិទាំងនេះ..

បញ្ហារឿងក្លិនក្លៀក ​ក្លៀក​ខ្មៅនេះជារឿងមួយដែលមិត្តនារីជាច្រើនកំពុងជួបប្រទះនិងត្រូវតែប្រញាប់​រក​វិធី​ដោះស្រាយ។ មិត្តយុវនារីសម័យថ្មីត្រូវតែថែទាំខ្លួនឯងតាំងចុងសក់ដល់ចុងជើង​ហើយមិនអាច​ទុកឲ​មាន​បញ្ហា​ក្លៀកខ្មៅដែលមិនអាចស្លៀកពាក់រ៉ូបវាលៗពីទៅចូលរួមកម្មវិធីនោះឡើយ។ ខាងក្រោមនេះ​ជាវិធី​សាស្រ្ដ​​ធម្មជាតិដែល​មិត្តនារីយើងអាចសាកល្បងបានមានប្រសិទ្ធភាព​ថែមទាំង​មិនចាំបាច់ត្រូវចំណាយ​ថវិកាច្រើននោះឡើយ។ -រូបមន្ដទី១៖ ត្រូវការគ្រឿងផ្សំដូចជា សាច់អំពិលទុំកូរផ្សំច្របល់ចូលគ្នាជាមួយនឹងទឹកឃ្មុំបន្ដិចលាយ​វា​ចូល​គ្នាឲសព្វល្អហើយយកមកលាបខាត់តិចៗយ៉ាងស្រាលដៃត្រង់បរិវេណក្លៀកកំពុងមានបញ្ហារបស់អ្នក ទុក​ចោលប្រមាណជាសឹមលាងសំអាតចេញគួរអនុវន្ដន៍៣ដងក្នងមួយសប្ដាហ៍នោះក្លៀករបស់អ្នកនឹងចាប់ផ្ដើមសបន្ដិច។ -រូបមន្ដទី២៖ជារូបមន្ដមួយដែលងាយស្រួលធ្វើនិងមានការពេញនិយម គ្រាន់តែយក​ក្រូចឆ្មារមួយ​ចំហៀង យក​គ្រាប់វាចេញហើយក៏យកមកញីដុសតិចៗត្រង់ក្លៀកខ្មៅធ្វើវាប្រមាណជា៣នាទីសឹមលាងសំអាត​ចេញវិញ។ រូបមន្ដងាយៗបែបនេះអាចធ្វើ​ជារៀងរាល់ថ្ងៃក៏បានឬធ្វើមួយថ្ងៃរំលង​មួយថ្ងៃនោះអ្នក​នឹងមាន​ក្លៀកសស្អាតនិងគ្មានក្លិនទៀតផង។  -រូបមន្ដទី៣៖ គ្រឿងផ្សំមានដូចជា ប្រេងដូង១ស្លាបព្រាកាហ្វេ សាច់ត្រសក់ដែលបានបុកយ៉ាងល្អិត១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ១ស្លាបព្រា និងម្សៅល្មៀតកន្លះស្លាបព្រា។ ហើយក៏យកគ្រឿងផ្សំទាំងអស់ដែលមាននេះមកកូរច្របល់ចូលគ្នាឲស្មើរសាច់ក្លាយជាល្បាយខាប់មួយ រួចយកវាមកលាបបរិវេណក្លៀករបស់អ្នកទុកចោល២០នាទី គួរអនុវត្ដន៍៣ដងក្នុងមួយសប្ដាហ៍អ្នកនឹងទទួលបានក្លៀកស្អាតដូចប្រាថ្នាមិនខាន។ ចុចអាន៖ ធ្លាប់តែទស្សនារឿងភាគរបស់តារាស្រីកូរ៉េទាំង១១ដួងនេះ ចុះមានដឹងពីអាយុរពិតពួកនាងអត់? ក្មេងៗបែបនេះតែមិនតិចនោះទេ!! ចុចអាន៖ ស្អាតត្រជាក់ត្រជុំណាស់!! បើកបង្ហាញផ្ទះរបស់តារាសម្ដែងស្រីថៃតួឯកក្នុងរឿងបេះដូងប្រពន្ធដើម ពេញដោយធម្មជាតិពិតៗ!!
Read More

តែងឈឺចុកចាប់នៅពេលមានរដូវម្ដងៗមែនទេ? សាកល្បងវិធីសាស្ដ្រទាំងនេះពិតជាអាចជួយអ្នកបានយ៉ាងមានប្រសិទ្ធភាព!!

តែងតែឈឺចុកចាប់ក្នុងពោះឲតែដល់ពេលមានរដូវម្ដងៗមែនទេ? ការមករដូវវាជារឿងធម្មជាតិរបស់នារីពេញវ័យគ្រប់រូប តែក៏មានមិត្តនារីមួួយចំនួនបានត្រូវអន់ទ្រាំនឹងភាពឈឺចុកចាប់ពេលដែលមានម្ដងៗ រហូតមានអ្នកខ្លះប្រើប្រាស់ថ្នាំទៀតផង។ខាងក្រោមនេះជាវិធីសាស្ដ្របែបធម្មជាតិងាយៗមិនចំនាយច្រើននិងមិនប៉ះពាល់ដល់សុខភាព ដើម្បីកាត់បន្ថយការឈឺចាប់មិនឲពិបាកតទៅទៀតអ្នកព្រោះរឿងនេះទៀត៖ -ទឹកក្ដៅអ៊ុនៗ៖ ជាវិធីងាយៗដែលអាចធ្វើពេលយប់ប្រលប់ អាចកាត់បន្ថយការឈឺចាប់ដោយគ្រាន់តែញុាំទឹកក្ដៅអ៊ុនៗ។ -ទឹកខ្ញី៖ ងាយៗអស់លុយតិច ដូចយើងដឹងហើយថានៅក្នុងខ្ញីមានធាតុក្ដៅដែលអាចកាត់បន្ថយអាការះឈឺចុកចាប់នេះបាន គួរញុាំបែបក្ដៅអ៊ុនៗ។ -ទឹកតែខៀវ -ទឹកដោះគោក្ដៅ៖ មិនត្រឹមតែជួយបំបាត់ការឈឺចាប់នោះទេ ថែមទាំងជួយដល់ស្បែកឲស្រស់ស្អាតបានដែរ។ -ទឹកឃ្មុំនិងក្រូចឆ្មារ៖ ធ្វើទឹកឃ្មុំក្រូចឆ្មារនេះញុាំលក្ខណៈក្ដៅអ៊ុនៗមិនត្រឹមតែជួយបំបាត់ការចុកចាប់នោះទេ ថែមទាំងល្អចំពោះសុខភាពផងដែរ។ ចុចអាន៖ មិត្តនារីទាំងឡាយកុំបណ្ដោយឲខ្លួនឯងក្លាយជានារីធាត់ ងាយៗជាមួយក្បាច់ទាំងនេះទាំងអស់គ្នា!! ចុចអាន៖ ២២សន្លឹកកម្រងរូបភាពគូរបស់តួឯកស្រីនៅក្នុងរឿង ភរិយាចិត្តព្រៃផ្សៃនិងគូស្នេហ៍រូបពិត! ជាអ្នកចម្រៀងមួយដួងផងដែរ!!
Read More